
រយះពេល២ថ្ងៃកម្លាំងចម្រុះរដ្ឋបាលជលផលចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកបរិបូរណ៍និងចំណុច(វាលភក់)ព្រុំប្រទល់ស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង៖ ⏩សមត្ថកិច្ចចម្រុះរបស់រដ្ឋបាលជលផលបានចុះបង្ក្រាបបទល្មើស របាំងសាច់អួនខុសច្បាប់នៅ ស្រុកបរិបូណ៌ចំនួន២ថ្ងៃ កាលពីថ្ងៃ សុក្រ ១០ រោច ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ខែ មិថុនា ឆ្នាំ ២០២២ក្រុមប្រតិបត្តិការគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងរួមគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌និងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម…
មេឃុំបក្សភ្លើងទៀនត្រូវបានដោះលែងនៅក្រៅឃុំ
ខេត្តកំពង់ធំ៖ លោក ញឹម សារ៉ុម អាយុ ៥២ ឆ្នាំ ជាមេឃុំជាប់ឆ្នោតនៅឃុំចំណារលើ ស្រុកស្ទោងដែលត្រូវបានចាប់ខ្លួនតាមដេការរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានប្រព្រឹត្តអំពើ “លួចមានស្ថានទម្ងន់ទោស”កាលពីឆ្នាំ២០០២ត្រូវបានតុលាការខេត្តកំពង់ធំដោះលែងឲ្យនៅក្រៅឃុំនៅល្ងាចនេះ។លោក ញឹម សារ៉ុម អាយុ ៥២ ឆ្នាំ ជាមេឃុំចំណារជាប់ឆ្នោតត្រូវបានចាប់ខ្លួនកាលពីម្សិលមិញនៅម៉ោងប្រហែល១ រសៀលនៅផ្ទះរបស់លោកនៅភូមិត្រពាំងជោរ ឃុំចំណារលើ ស្រុកស្ទោង។បើតាមលោកឧត្តមសេនីយ៍ទោ…
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រឡាយមាស ប្រជាការពារចាប់ឃាត់ខ្លួនខ្លួនជនសង្ស័យឆក់ត្រីំនួន២នាក់និងម្នាក់ទៀតរត់បាត់ស្រម៉ោល
ខេត្តកំពង់ឆ្នាំង ÷កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រឡាយមាសនិងកម្លាំងប្រជាការពារនៅយប់ថ្ងៃទី ២២ ខែមិថុនាឆ្នាំ២០២២បានចេញល្បាត ត្រង់ចំណុចសាច់ស្ពៃ នៅក្នុងភូមិអន្លង់កញ្ចុះប្រទះឃើញជនសង្ស័យកំពង់ធ្វើសកម្មភាពឆក់ត្រីចំនួន ៣នាក់ កម្លាំងសមត្ថកិច្ចឡោមពទ្ធ័ចាប់ឃាត់ខ្លួនបានចំនួន២នាក់ចំណែកម្នាក់ទៀតរត់លោតចូលទឹក គេចខ្លួនបាត់ស្រម៉ោល ។ ក្នុងការបង្ក្រាបសមត្ថកិច្ចបានដកហូតវត្ថុតាងមានទូកបាឡាស្មាច់ចំនួន ២គ្រឿង អាំងមទ័រឆក់ត្រីចំនួន ២ គ្រឿងអាគុយ៣គ្រឿងនិងឃាត់ខ្លួនជនសង្ស័យនៅចំណុចសាច់ស្ពៃ នៅក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែងចំនួន២នាក់ ទី១. ឈ្មោះ…
កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៧នាក់ ពាក់ពន្ធ័ករណីបទរក្សាទុក ចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់
ខេត្តកំពង់ឆ្នាំង ៖កម្លាំងនគបាលការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគរ បាលខេត្តកំពង់ឆ្នាំង សហការជាមួយ នគរបាលប្រឆាំងគ្រឿងញៀនក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៧នាក់រួមជាមួយនឹងវត្ថុតាងពាក់ពន្ធ័ករណីបទរក្សាទុក ចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀន ។ ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២២មិថុនា ២០២២ស្ថិតនៅចំណុចភូមិសន្ទូច.ឃុំស្រែថ្មី ស្រុករលាប្អៀរ ។សមត្ថកិច្ចដែលចុះបង្ក្រាបផ្ទាល់ បានប្រាប់(រស្មីព័ត៌មាន)ដឹងថា៖ ទទួលសេចក្តីរាយការពីប្រជាពលរដ្ឋ…
កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបរថយន្តកែច្នៃដឹកឈើបានចំនួន១គ្រឿង និងចំនួន២គ្រឿងផ្សេងទៀតរត់គេចខ្លួនបាត់ស្រម៉ោល
ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបានរថយន្តកែច្នៃដឹកឈើ១គ្រឿងផ្ទុកឈើមានមុខកាត់ធំៗកាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំ១ខ្សែ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ កន្លងមក មានប្រភពរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្នុងនោះ ប្រភពរិះគន់បានលើកឡើងថា ការចុះបង្ក្រាបរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសខាងលើនេះ ស្មើនឹងវ៉ៃ បំបែកឆ្នាំងបាយរបស់លោក សុខ ប្រសិទ្ធនាយសង្កាត់រដ្ឋបាលព្រៃឈើឃុំឈើតុំ និងលោក ប៉ុល…
ល្បីរន្ទឺថាលោកឈិន តួ នាយរងអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប ប្រចាំខេត្តកំពង់ឆ្នាំងមានដីព្រៃលិចទឹកតំបន់ ៣ ច្រើនហិចតា មិនព្រមចេញមុខសារភាពទទួលកំហុស បែរជាឲ្យសាច់ញាតិសារភាពជំនួស ដើម្បីបិតបាំងអំពើអាក្រក់របស់ខ្លួនទៅវិញ
ខេត្តកំពង់ឆ្នាំង៖ បន្ទប់ពីមានបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី២៨ ខែវិវ្ឆិការ ឆ្នាំ២០២១ គេសេង្កតឃើញ ប្រជាពលរដ្ឋ ចូលរួមអបអរសាទរយ៉ាងខ្លាំង ក្នុងនោះមានប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅក្នុងស្រុកជល់គិរី ស្រុកកំពង់លែងនិងស្រុកបរិបូណ៌ ជាច្រើនរយនាក់ ដែលមានដីព្រៃលិចទឹកក្នុងតំបន់ ៣ បានចេញមកសារភាពប្រគល់ដីជូនរដ្ឋវិញ ក្នុងនោះ នៅស្រុកកំពង់លែង…
ប្រភពបែកធ្លាយ: ល្បីថា មានមន្ត្រីជលផលពីរនាក់មានតួនាទីការពារបង្ក្រាបបែរជាមាន ដីព្រៃលិចទឹកតំបន់ ៣ រាប់ហិចតា នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ សូមកម្លាំងអធិការកិច្ចចុះមកស្រាវជ្រាវរកការពិតផង!! ដល់ពេលប្រើ អភិក្រមទី៥ គឺអភិក្រមវះកាត់ហើយ
{បរិយាយថ្ងៃនេះ} ខេត្តកំពង់ឆ្នាំង៖ ហេតុអ្វីបានជាតំបន់ព្រៃលិចទឹក រងការឈូសឆាយទន្ទ្រានពីសំណាក់ក្រុមជនខុសខូចយកដីធ្វើជាកម្មសិទ្ធិបានដោយសេរីបែបអាណាធិបតេយ្យរាប់ឆ្នាំ គ្មានការទប់ស្កាត់បែបនេះ តើបណ្ដាលមកពីមូលហេតុអ្វី?? ។ ព្រៃលិចទឹកតំបន់ ៣ នៅក្នុងខេត្តកំពង់ឆ្នាំង មានស្រុកចំនួនពីរ ដែលមានផ្ទៃដីព្រៃលិចទឹក ធំជាងគេនិងបានរងគ្រោះនូវការឈូសឆាយទន្ទ្រានព្រៃយក ដីធ្វើកម្មសិទ្ធិច្រើនជាងគេ គឺស្រុកកំពង់លែងនិង ស្រុកបរិបូណ៌។ -ស្រុកកំពង់លែង មានក្រុមឈ្មួញចំនួន ១៣នាក់ត្រូវបានគេដឹង មានម្ចាស់ដីខ្លះជា…
ឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១ខែ វិច្ឆិកានេះ បើកយុទ្ធនាការដោះស្រាយបញ្ចប់ទំនាស់ជូនប្រជាពលរដ្ឋចំនួន ៣ករណីនៅក្នុងស្រុករលាប្អៀរនិងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១១១គ្រួសារ
កំពង់ឆ្នាំង នៅព្រឹកថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែង នៅក្នុងកិច្ចប្រជុំដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅវិទ្យាស្ថានបូលីណូ ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ស្រុករលាប្អៀ ក្នុងយុទ្ធនាការដោះ ស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅ ក្នុងទូទាំងខេត្ត ដោយឡែកសំរាប់ខ្ញុំម្នាក់ឯងថ្ងៃនេះ បានដោះស្រាយប ញ្ចប់ទំនាស់ចំនួន ៣រឿង នៅក្នុងស្រុ…
រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រជុំប្រកាសសេចក្តីសម្រេចស្ដីពីការបង្កើតក្រុម ការងារដោះស្រាយទំនាស់ជាង៣ រយករណីរបស់ប្រជាពលរដ្ឋនៅតាមក្រុងស្រុកទាំង៨នៅក្នុងខេត្ត
កំពង់ឆ្នាំង ឯកឧត្តមស៊ុនសុវណ្ណរិទ្ធិអភិបាលបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសឲ្យដឹងថា យោងតាមរបាយការណ៍របស់ក្រុងស្រុកទាំង៧នៅក្នុងខេត្តកំ ទំនាស់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងខេត្ត សរុបមាន ចំនួ ន ៧១៦ ករណី ។ ក្នុងនោះ បានដោះស្រាយចប់ចំនួន ៣៦៣…
ប្រជាពលរដ្ឋក្រីក្រចំនួន ១០៦ គ្រួសារទទួលបានអំណោយពីក្រុមការងារថ្នាក់កណ្ដាលនិងថវិការផ្ទាល់របស់លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ ក្រោមអធិបតីភាពឯកឧត្តម អម សុភា
កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកបរិបូរណ៍ តំណាង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមអ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្តនិងជាក្រុមការងារ ចុះជួយឃុំឆ្នុកទ្រូ…