ប្រជាពលរដ្ឋក្រីក្រចំនួន ១០៦ គ្រួសារទទួលបានអំណោយពីក្រុមការងារថ្នាក់កណ្ដាលនិងថវិការផ្ទាល់របស់លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ ក្រោមអធិបតីភាពឯកឧត្តម អម សុភា

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកបរិបូរណ៍ តំណាង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមអ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្តនិងជាក្រុមការងារ ចុះជួយឃុំឆ្នុកទ្រូ ឯកឧត្តម សោម ភារុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំឆ្នុកទ្រូ លោកឃួន សៅរុំប្រធានក្រុមប្រឹក្សាស្រុកបរិបូរណ៍ លោកយឹម សារិន អភិបាល ស្រុកបរិបូរណ៍ លោកផល សុភាព អភិបាលរងស្រុកបរិបូរណ៍ លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ក្រុមប្រឹក្សាឃុំ រួមទាំងមេភូមិ អនុភូមិ ជំនួយការភូមិសេះស្លាប់ បានអញ្ជើញជួបសំណេះសំណាលនិងនាំយកអំណោយរបស់ឯកឧត្តម គុយ សុផល ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបរិបូណ៌ អំណោយឯកឧត្តម សូ ស៊ីនួន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំឆ្នុកទ្រូ មានអង្ករឍចំនួន១០៦០kg លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ១៦២២០០០រៀល សម្រាប់ទិញសម្ភារៈមី ត្រីខនិងទឹកស៊ីអ៊ីវ ចែកជូនដល់គ្រួសារក្រីក្រចំនួន ១០៦ គ្រួសារ ស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក្នុង១គ្រួសារៗទទួលបានអង្ករ ១០ គីឡូក្រាម មានមី ទឹកស៊ីអ៊ីវនិងត្រីខ ផងដែរ ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្តនិងជាក្រុមការងារ ចុះជួយឃុំឆ្នុកទ្រូ ឯកឧត្តម សោម ភារុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំឆ្នុកទ្រូបានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ឱ្យចេះចាប់ឱកាស កុំសង្ឃឹមទៅលើការទៅលើការនេសាទទាំងស្រុងបន្តទៀត ដោយកត្តាធម្មជាតិ ទឹកទន្លេឡើងតូចស្ទើរាល់ឆ្នាំ ទឹកមិនលិចព្រៃកោះនិងព្រៃរនាម បណ្ដាលឱ្យត្រីក្នុងបឹងទន្លេសាបមានការថយចុះយ៉ាងខ្លាំង មិនអាចជួយផ្គត់ផ្គង់ជីវភាពរបស់បងប្អូនតាមតម្រូវការដូចមុនទៀតបានទេ ម្យ៉ាងទៀតប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាបមានការកើនឡើង ដូច្នេះត្រូវចេះចិញ្ចឹមសត្វ និងចិញ្ចឹមត្រី បើដីត្រូវចេះធ្វើស្រែរួមផ្សំ ពឹងលើការនេសាទទាំងស្រុងគឺជីវភាពជួបផលលំបាកមិនអាចដោះស្រាយបានឡើយ។

នាឱកាសនោះ ឯកឧត្តម អម សុភា បានថ្លែងថាៈ យើងត្រូវចេះរៀនរស់ក្នុងបរិបទកូវីដ19 ធ្វើឲ្យប៉ះពាល់ផ្នែកសេដ្ឋកិច្ចជាសកល ដែលធ្វើឲ្យបងប្អូនជួបការលំបាកដូចសព្វថ្ងៃនេះ ដូច្នេះ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋបានផ្សាភ្ជាប់ដែលមិនអាចខ្វះបានទីណាមានបងប្អូនជួបការលំបាកទីនោះគឺមានសប្បុរសធម៍ដែលកើតចេញពី គណបក្សប្រជាជនកម្ពុជា ចុះសួសុខទុក្ខនិងផ្ដល់អំណោយ ដល់បងប្អូនមិនខាន ដោយមិនរើសអើងនិន្នាការនយោបាយអ្វីឡើយ ទោះមានចំនួនតិចតួច មិនគ្រប់គ្រាន់ក្នុងការខ្វះខាតរបស់បងប្អូនក៏ពិតមែន ប៉ុន្តែវា អាចជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនបានមួយរយៈផងដែរ។

ឯកឧត្តម អភិបាលរងខេត្ត បានធ្វើការសុំនូមពរដល់ បងប្អូនប្រជាពលរដ្ឋ សូមឱ្យចូលរួមការពារនិង ទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ. ១៩ទាំងអស់គ្នា ដើម្បីកាត់ផ្ដាច់នៃប្រភពចម្លងរបស់ជម្ងឺកូវីត.១៩បានយើងត្រូវអនុវត្តិ ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល តាមវិធានការរបស់ក្រសួងសុខាភិបាល { ៣ ការពារ ៣កុំ }ឲ្យបានខ្ជាប់ខ្ជួន។

ប្រជាពលរដ្ឋដែលចូលរួម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់អំណោយ ដែលបានយកចិត្តទុកដាក់ផ្ដល់អំណោយខាងលើនេះដល់ពួកគាត់ កំពុងជួបការខ្វះខាតនៅពេលនេះ សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជន ទាំងអស់ ឱ្យមានសុខភាពល្អជន្មាយុយឺនយូរនិងទទួលបានជ័យជំនះគ្រប់ភារកិច្ច នឹងជួបពុទ្ធពរ ទាំងបួនប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *