កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៧នាក់ ពាក់ពន្ធ័ករណីបទរក្សាទុក ចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ខេត្តកំពង់ឆ្នាំង ៖កម្លាំងនគបាលការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគរ
បាលខេត្តកំពង់ឆ្នាំង សហការជាមួយ នគរបាលប្រឆាំងគ្រឿងញៀនក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៧នាក់រួមជាមួយនឹងវត្ថុតាងពាក់ពន្ធ័ករណីបទរក្សាទុក ចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀន ។

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២២មិថុនា ២០២២ស្ថិតនៅចំណុចភូមិសន្ទូច.ឃុំស្រែថ្មី
ស្រុករលាប្អៀរ  ។សមត្ថកិច្ចដែលចុះបង្ក្រាបផ្ទាល់ បានប្រាប់(រស្មីព័ត៌មាន)ដឹងថា៖ ទទួលសេចក្តីរាយការពីប្រជាពលរដ្ឋ មានក្រុមចែកចាយនិងប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្ត្រខាងលើ លោកឧត្តមសេនីយ៍ទោ ខូវ លី  ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជារឱ្យមន្ត្រីជំនាញ សហការជាមួយនគរបាលមូលដ្ឋាន ដោយមាន ការសម្របសម្រួលពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការ
ក្នុងភូមិសាស្រ្ត ខាងលើ ក្របួចបានជនសង្ស័យរួមនឹងដកហូតនូវវត្ថុតាង មានថ្នាំញៀនមួយចំនួន ,ទូរស័ព្ទដៃ២គ្រឿង.ជញ្ជីថ្លឹងថ្នាំ១.កាំភ្លើងកែឆ្នៃ១ដើម.ដាវ៤ដើមប្រដាប់សម្រាប់ប្រើគ្រឿង
ញៀននិងសម្ភារវិចខ្ចប់មួយចំនួន។

ប្រភពដដែលបានបន្តថា៖ ជនសង្ស័យទាំង៧នាក់មានស្រី៣នាក់ ដែលមានឈ្មោះ
ឌូចខាងក្រោម៖
ទី១.ឈ្មោះ ស៊ិនសម្បតិ្ត ភេទប្រុស អាយុ២៨ឆ្នាំ ទី២.ឈ្មោះ
ស៊ុន សុរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំទី៣.ឈ្មោះ ចន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំទី ៤. ឈ្មោះ  ចន ថន ភេទប្រុសអាយុ ២១ ឆ្នាំទី ៥.ស៊ុន សុខចាន់វិសាល ភេទស្រី អាយុ២៤ឆ្នាំទី៦.ឈ្មោះ សែល រតនា ភេទស្រី អាយុ ២៥ ឆ្នាំនិងទី៧. ឈ្មោះ ពេត សុផាណា ភេទស្រីអាយុ២២ឆ្នាំ។ ជនសង្ស័យទាំង៧នាក់មានទីលំនៅជាមួយគ្នា ភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពង់ធ្វើការសាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់នៅថ្ងៃស្អែក ៕ ដោយផៃ មករា

Leave a Reply

Your email address will not be published. Required fields are marked *