សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រឡាយមាស ប្រជាការពារចាប់ឃាត់ខ្លួនខ្លួនជនសង្ស័យឆក់ត្រីំនួន២នាក់និងម្នាក់ទៀតរត់បាត់ស្រម៉ោល

ខេត្តកំពង់ឆ្នាំង ÷កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រឡាយមាសនិងកម្លាំងប្រជាការពារនៅយប់ថ្ងៃទី ២២ ខែមិថុនាឆ្នាំ២០២២បានចេញល្បាត ត្រង់ចំណុចសាច់ស្ពៃ នៅក្នុងភូមិអន្លង់កញ្ចុះប្រទះឃើញជនសង្ស័យកំពង់ធ្វើសកម្មភាពឆក់ត្រីចំនួន ៣នាក់ កម្លាំងសមត្ថកិច្ចឡោមពទ្ធ័ចាប់ឃាត់ខ្លួនបានចំនួន២នាក់ចំណែកម្នាក់ទៀតរត់លោតចូលទឹក គេចខ្លួនបាត់ស្រម៉ោល ។
ក្នុងការបង្ក្រាបសមត្ថកិច្ចបានដកហូតវត្ថុតាងមានទូកបាឡាស្មាច់ចំនួន ២គ្រឿង អាំងមទ័រឆក់ត្រីចំនួន ២ គ្រឿងអាគុយ៣គ្រឿងនិងឃាត់ខ្លួនជនសង្ស័យនៅចំណុចសាច់ស្ពៃ នៅក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែងចំនួន២នាក់ ទី១. ឈ្មោះ ម៉ៅ ប៉ែន អាយុ 35 ឆ្នាំ ទី២. ឈ្មោះថន វណ្ណៈអាយុ 19 ឆ្នាំ ។

លុះមកដល់ថ្ងៃទី 23 ខែមិថុនាឆ្នាំ 2022នេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រឡាយមាសបានបញ្ជូនជនសង្ស័យរួមវត្ថុតាងមកមន្ត្រីជុំនាញខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងបន្តតាមនិតិវិធីច្បាប់។

ជុំវិញករណីខាងលើនេះលោកងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា បទល្មើសនេសាទ ឧបករណ៍ឆក់ គឺជាបទល្មើសបំផ្លាញមច្ឆាជាតិ ដ៍ធ្ងន់ធ្ងរ ច្បាប់រិតបណ្តឹង មិនអាចលើកលែងបានឡើយ ។លោកងិនហ៊ុនសូមអំពាវនាវឱ្យបងប្អូនការនេសាទខុសច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់ខណៈបទល្មើសឆក់ត្រី ដាក់របាំងស្បៃមុង របាំងសាច់អួនក្រឡាញឹក ការឈូសឆាយកាប់ព្រៃលិចទឹកនិងនិងការនេសាទបូមបឹងចាប់យកត្រី ត្រូវបានច្បាប់ស្ដីអំពីរដ្ឋបាលជលផលចាត់ទុកជាអំពើខុសច្បាប់និងជាបទល្មើសថ្នាក់ទី១ ច្បាប់មិនអាចលើកលែងអោយបានឡើយ៕ងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *