មេឃុំ​ប​ក្ស​ភ្លើង​ទៀន​ត្រូវបាន​ដោះលែ​ងនៅ​ក្រៅ​ឃុំ​

ខេត្តកំពង់ធំ៖ ​លោក​ ​ញឹម​ ​សា​រ៉ុ​ម​ ​អាយុ​ ​៥​២​ ​ឆ្នាំ​ ​ជា​មេឃុំ​ជាប់ឆ្នោតនៅឃុំចំណារលើ ស្រុកស្ទោងដែលត្រូវបានចាប់ខ្លួនតាមដេការរបស់ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ប្រព្រឹត្ត​អំពើ​ “លួច​មាន​ស្ថាន​ទម្ងន់​ទោស”កាលពី​ឆ្នាំ​២​០​០​២​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ធំ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​ល្ងាច​នេះ​។​លោក​ ​ញឹម​ ​សា​រ៉ុ​ម​ ​អាយុ​ ​៥​២​ ​ឆ្នាំ​ ​ជា​មេឃុំ​ចំណារ​ជាប់ឆ្នោត​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីម្សិលមិញ​នៅ​ម៉ោង​ប្រហែល​១​ ​រសៀល​នៅផ្ទះ​របស់​លោក​នៅ​ភូមិ​ត្រពាំង​ជោរ​ ​ឃុំ​ចំណារ​លើ​ ​ស្រុក​ស្ទោង​។​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ​ ​ទិត្យ​ ​សំ​ណា​ល់ ​ស្នងការ​រង​នគរបាល​ខេត្ត​ ​លោក​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ ចោទប្រកាន់​ក្នុង​ឆ្នាំ​២​០​០​៧​ ​ពីបទលួច​មាន​ស្ថាន​ទម្ងន់​ទោស​ដែលពេលនោះចាត់ទុកថាស្មើនឹងបទ​ប្លន់។​យ៉ាងណាក៏ដោយ​ ​បើ​តាម​សេចក្តីប្រកាស​របស់​តុលាការ​ខេត្ត​កំពង់ធំ​នៅ​ល្ងាច​នេះ​ ​លោក​ ​សា​រ៉ុ​ម​ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​បន្ទាប់ពី​លោក​បាន​ស្នើសុំ​ជា​ផ្លូវការ​ ​ហើយ​តុលាការ​បាន​យល់ព្រម​។​ ​នេះ​បើ​តាម​លោក​ ​ថា​ច់ ​សេដ្ឋា​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​។​ ​ទាំង​បក្ស​ភ្លើង​ទៀន​និង​អង្គការសង្គម​ស៊ីវិល​បាន​អះអាង​ថា​ករណី​នេះ​មានហេតុ​ផល​នយោបាយ​៕KhmerTime

Leave a Reply

Your email address will not be published. Required fields are marked *