ហេតុអ្វី !! បានជាបទល្មើសនេសាទក្នុងខេត្តពោធិសាត់មានកំណើនកើនឡើងយ៉ាងខ្លាំងបែបនេះ? ឬប្រភពបែកធ្លាយក្រដាសមួយសន្លឹកដែលរាយនាមឈ្មោះមន្ត្រីពាក់ព័ន្ធថាយកលុយពីបទល្មើសនោះជាការពិត?


ហេតុអ្វី !! បានជាបទល្មើសនេសាទក្នុងខេត្តពោធិសាត់មានកំណើនកើនឡើងយ៉ាងខ្លាំងបែបនេះ? ឬប្រភពបែកធ្លាយក្រដាសមួយសន្លឹកដែលរាយនាមឈ្មោះមន្ត្រីពាក់ព័ន្ធថាយកលុយពីបទល្មើសនោះជាការពិត?

ពោធិសាត់៖ ប្រភពពីប្រជាពលរដ្ឋជាអ្នកនេសាទក្នុងបឹងទន្លេ សាបស្រុកចំនួន៣នៃខេត្តពោធិ៍សាត់បានរាយការណ៍ជាបន្ដបន្ទាប់បានអោយអង្គភាពសារ ព័ត៌មានគេហទំព័រ រស្មីព័ត៌មាន យើងដឹងថា ស្របពេលរដូវចូលឆ្នាំថ្មីខិតជិតមកដល់ ខាងមុខនេះគេសង្កេតឃើញក្រុមឈ្មួញឆ្លៀត ឱកាសប្រព្រឹត្តបទល្មើសនេសាទមានកំណើនកើនឡើងគួរឱ្យព្រួយបារម្មណ៌ ធនធានធម្មជាតិក្នុងបឹងទន្លេសាបគេចមិនផុតពីវិនាសហិនហោចនោះឡើយ ។

ការកើនឡើងនៃសកម្មភាពបទល្មើសនេសាទនៃស្រុកទាំងបីក្នុងខេត្តពោធិ៍សាត់កើតឡើងយ៉ាងគំហុកដោយឡែកសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់មិនមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបនោះ ទេ ធ្វើឱ្យមហាជនដាក់ការសង្ស័យថា ក្រុមជនល្មើសនិងមន្ត្រីពាក់ព័ន្ធជាបក្ខពួកតែមួយ ខណៈគេសង្កេត ឃើញសកម្មភាពនេសាទប្រើឧបករណ៍រុញឈឹបយន្ដ យ៉ាំងកាវ អួនក្រឡាញឹក អូសដោយម៉ាស៊ីនខ្នាតធំៗ ជាច្រើនពាសពេញតំបន់មួយចំនួនលើផ្ទៃបឹងទន្លេសាបនៃទឹកដីខេត្តពោធិសាត់។

យោងតាមប្រភពដដែលបានអោយដឹងបន្ថែមថា ស្របពេលរដូវចូលឆ្នាំនេះបទល្មើសនេសាទកើនឡើងភាគច្រើន នៅចំណុចមុខឃុំកំពង់ លួង នៃស្រុកក្រគរ ចំណុចភូមិកោះក្អែក ចំណុចទល់ភូមិរាំងទិល នៃឃុំរាំងទិល ស្រុកកណ្តៀង
និងនៅចំណុច ភូមិក្អមសំណរ ភូមិដីរនាត និង ភូមិព្រែកក្រ នៃឃុំមេទឹក ស្រុកបានកាន ខេត្តពោធិសាត់ ត្រូវបានក្រុមឈ្មួញធ្វើការនេសាទដោយឧបករល្មើសច្បាប់យ៉ាងមមាញឹក ។

លើសពីនេះទៀតនោះក្នុងដែនអភិរក្សអតីតឡូតិ៍លេខ២ និងឡូតិ៍អភិរក្សដីរសៀវ នៅមុខភូមិព្រែកក្រ ស្ថិតក្នុងស្រុកបាកាននិងឡូន៍អភិរក្សលេខ៦ ទល់មុខភូមិផាត់សណ្ដោងក៏ត្រូវបានក្រុមឈ្មួញថ្លើមធំទាំងនោះលួចចូលធ្វើការនេសាទបានដោយសេរីផងដែរ។

ស្របពេលនៃការកើននូវបទល្មើសនេសាទក្នុងខេត្តពោធិ៍សាត់នេះ គេនឹកឃើញដល់ការបែកធ្លាយក្រដាស់មួយសន្លឹកបានរាយនាមមន្ត្រីពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ បានយកលុយពីក្រុមបទល្មើសនេសាទធំៗក្នុងខេត្តពោធិសាត់ តើពិតដែរឬយ៉ាងណា? ។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាព សារព័ត៌ មានរស្មីព័ត៌មានយើងមិនអាចសុំការបក ស្រាយ ណាមួយពី លោក ឡាយ ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍ សាត់បាននៅឡើយទេ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល។ ដោយឡែក លោក ភុំ និមល ក៍មិនអាចសុំការបកស្រាយណាមួយ បានដែរ ដោយទូរស័ព្ទជាប់រវល់៕

Leave a Reply

Your email address will not be published. Required fields are marked *