ស្នងការនគរបាលខេត្តក្រចេះ អញ្ជើញ​ជួបសំណេះសំណាលជាមួយនគរបាលព្រំដែន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ


ខេត្តក្រចេះ៖ ស្នងការនគរបាលខេត្តក្រចេះលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានដឹកនាំលោក លោកស្រីស្នងការរង នឹង មន្ត្រីនគរបាលទូទាំងខេត្តចុះ ជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៦១៩ ដឹកនាំ ដេាយ លេាក វរសេនីយ៏ឯក ម៉ៅ រុន ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។


ក្នុងពិធីជួបសំណេះសំណាល ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកថវិការរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងសម្ភារគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ចែកជូនដល់មន្រ្តីនគរបាលវរការពារព្រំដែនគោក៦១៩ ផងដែរ។


មានប្រសាសន៍ក្នុងពិធីនោះ លោកឧត្តមសេនីយ៏ទោ អ៊ូ សុប៊ុណ្ណា បានសម្តែងនូវការកោតសរសើរដល់ កងកម្លាំងនគរបាលវរការពារព្រំដែនទាំងអស់ ដែលបាន យកចិត្តទុកដាក់ ក្នុងការខឹតខំបំពេញភារកិច្ច ក្នុងកាតព្វកិច្ចការងារព្រំដែនបំរេីជាតិមាតុភូមិ ធ្វើអោយមានសន្តិសុខតានបន្ទាត់ព្រំដែនមានភាពល្អប្រសើរ។


លោកឧត្តមសេនីយ៍ស្នងការ ក៍បានជម្រុញ បន្ថែមទៀតអោយនគរបាលការពារព្រំដែន បន្តយកចិត្តទុកដាក់ក្នុងកិច្ចសហការ ជាមួយកម្លាំងយោធា វរសេនាតូច លេខ ៤ ដឹកដឹនាំ ដេាយ លេាក វរសេនីយ៏ទេា មាស សុភាព ការពារព្រំដែន គេាគ កម្ពុជា វៀត ណាម ក្នុងកិច្ចការងារការពារលើសន្តិសុខ និងទប់ស្កាត់បង្រ្កាបរាល់បទល្មើសកេីតឡេីងនៅតាមព្រំដែនឲ្យកាន់តែទទួលបានលទ្ឋផលល្អប្រសេីបន្ថែមទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *