រដ្ឋបាលស្រុកបរិបូរណ៍ចុះពិនិត្យមើល ស្ថានភាពទឹកទន្លេ កំពង់បន្តហក់ឡើង ធ្វើឱ្យផ្ទះប្រជាពលរដ្ឋនៅភូមិឆ្នុកទ្រូ ចំនួន៤០ខ្នងហើយត្រូវបានលិច

ខេត្តកំពង់ឆ្នាំង÷នៅល្ងាចថ្ងៃទី ២៧ខែកញ្ញាឆ្នាំ ២០២២នេះ លោកចេង ចាន់ដូណា អភិបាលគណះអភិបាលស្រុកបរិបូរណ៍រួមដំណើរដោយ លោកផល សុភាពអភិបាលរងស្រុកលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ បានចុះត្រួតពិនិត្យមើល ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបំលាស់ទីផ្ទះពីទឹកឡើងគោកនៅក្នុងចំណុចអ្នកតាទាំង ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។​

ក្នុងឱកាសនោះ លោកចេង ចាន់ដូណានិងលោកផល សុភាពបានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានភាពស្និតស្នាលក្រៃលែង ខណះប្រជាពលរដ្ឋកំពង់ជួបទុកលំបាក ដោយទឹកទន្លេកំពង់បន្តហក់ឡើង បណ្ដាលអោយផ្ទះរបស់ពួកគាត់បន្តលិចច្រើនបន្ថែមទៀត នៅថ្ងៃខាងមុខ បើគិតត្រឹមល្ងាចថ្ងៃទី២៧ កញ្ញានេះ ផ្ទះចំនួន៤០ខ្នងហើយត្រូវបានលិច។​

ការចុះពិនិត្យមើលនេះលោក ចេង ចាន់ដូណា ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវទៅកន្លែងទីទួលសុវត្តិភាពដើម្បីរស់នៅបណ្ដោះអាសន្ន ជៀសវាងមានការគ្រោះថ្នាក់ដោយ យថាហេតុ ពិសេសក្មេងៗ កំបណ្ដោយឱ្យលេងទឹក ក្នុងនោះត្រូវប្រុងប្រយត្ន័ ឱ្យបានខ្ពស់ ចំពោះសត្វមានពឹសដូចជាពោះ ខ្ទួយនិងក្អែបជាដើម។​

Leave a Reply

Your email address will not be published. Required fields are marked *