រលាយហើយ!! ព្រៃលិចទឹកតំបន់ដែននេសាទខេត្តកំពង់ឆ្នាំងខណះក្រុមឈ្មួញទន្ទានដីព្រៃយកធ្វើកម្មសិទ្ធនិងមន្ត្រីជំនាញសង្ស័យជាបក្សពួកតែ១


កំពង់ឆ្នាំង៖ដីតំបន់ដែននេសាទរាប់រយហិកតាកំពុងប្រឈមមុខនិងរលាយហិនហោចក្រោមល្បិចដេកដួលរមួលផ្សំគ្រេចរបស់ឈ្មួញ និងមន្ត្រីខិលខូច ជ្រកក្រោមលេសតំបន់អភិវឌ្ឍន៍ចុងកោះដែលត្រូវនានរដ្ឋាភិបាលចេញអនុ បយោគលើដីជាង១៧ហិកតាប៉ុណ្ណោះ ដើម្បីសាងសង់ផ្សារនិងបម្លាស់ទីប្រជាពលរដ្ឋតាមមាត់ទន្លេឡើងគោកដើម្បីកែសោភ័ណ្ឌភាពមាត់ទន្លេខេត្តកំពង់ឆ្នាំង។

បើយើងធ្វើដំណើរទៅកាន់តំបន់ចុងកោះគេសង្កេតឃើញរថយន្តដឹកដីជាច្រើនគ្រឿងធ្វើសកម្មភាពដឹកដីខ្វាត់ខ្វែងចាក់លុបដីបឹង និងដីព្រៃលិចទឹកក្នុងដែននេសាទដើម្បីបម្រើអោយក្រុមឈ្មួញរៀបគម្រោងពុះដីឡូតិ៍លក់យ៉ាងរលូន ខណៈតំបន់នោះមិនទាន់មានអនុបយោគណាមួយស្របច្បាប់នៅឡើយ។

យោងតាមសេចក្តីរាយការណ៍បានអោយដឹងថាដីបឹងសម្រែក និងដិតំបន់ព្រៃលិចទឹកមួយចំនួនទៀតដេលស្ថិតនៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងរងនូវការទន្រ្ទានជីកយកអាចម៍យ៉ាងអាណាធិបតេយ្យផ្ទុយពីច្បាប់ស្តីពីរដ្ឋបាលជលផល ស្របពេលគេសង្កេតឃើញមន្ត្រីជំនាញនិងអាជ្ញាធរខេត្ត្តកំពង់ឆ្នាំងរក្សាភាពស្ងៀមស្ងាត់ដែលគេដាក់ការសង្ស័យថាកំពុងតែត្រូវរ៉ូវគ្នាជាប្រព័ន្ធតាមរបៀបអាជ័យធ្លាក់ទឹកហៃអើៗ ។

ករណីខាងលើនេះ លោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នេះថា ទីតាំងដែលជីកដីមួយកន្លែងក្នុងតំបន់ដែននេសាទក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ គឺទទួល ស្គាល់ថាមានច្បាប់ជីកស្រះធ្វើវារីវប្បកម្ម ដោយឡែកការជីករណ្តៅយកអាចន៍ដីនៅទីតាំងផ្សេង និងចាក់អាចន៍ដីពុះឡូតិ៍លក់ ក្រៅពីដីតំបន់អភិវឌ្ឍន៍ជាង១៧ហិកតា លោកអះអាងថាមិនទាន់មានច្បាប់អនុញ្ញាតនៅ ឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *