ព្រៃក្នុងសហគមន៍ចំនួន២កន្លែងស្ថិតនៅស្រុកអណ្ដូងមាសប្រឈមវិនាសកម្ម ខណះមេឈ្មួញឈើ ឈ្មោះគឹម នី(ហៅនីកាចាញ)កំពុងតែប្រមូលឈើដឹកឆ្លងដែនល្បីកក្រើកពេញខេត្តរតនគីរី បែរជាមន្ត្រីជំនាញនិងអាជ្ញាធរ សម្ងុំនៅស្ងៀមមិនចាត់ការ



ខេត្តរតន:គីរី : យោងតាមសេចក្ដីរាយការណ៍ចេញពីប្រជាពលរដ្ឋដែលស្រលាញ់ធនធានធម្មជាតិព្រៃឈើនិងអង្គការអភិរក្សការពារព្រៃឈើនៅក្នុងស្រុកអណ្ដូងមាសបាន ឱ្យអង្គភាពសារព័ត៌មាន… ក្រាំងមាស…រស្មីព័ត៌មាន….យើងដឹងថា បច្ចុប្បន្ននេះមានក្រុមឈ្មួញបានចូលកាប់បំផ្លាញព្រៃឈើយ៉ាងធំសម្បើម ដែលគេមើលឃើញថា ព្រៃឈើក្នុងសហគមន៍ចំនួន២កន្លែងដែលទី១.ស្ថិតក្បែរភូមិបាដល ឃុំញ៉ាងនិងទី២.ស្ថិតក្នុងភូមិតាំងសេ(ហៅភូមិម្លូរ)ត្រង់ចំណុចអូកែតក្នុងស្រុកអណ្ដូងមាស ខេត្តរតន:គីរីប្រឈមទៅហ្នឹងវិនាសកម្ម ជាក់ជាមិនខាន។ខណះគេសង្កេតឃើញមានក្រុមមេឈ្មួញរកសុីបទល្មើសព្រៃឈើធំៗនៅក្នុងខេត្តរតន:គីរីដែលដឹកនាំដោយឈ្មោះគឹម នី(ហៅនីកាចាញ)កំពុងល្បីឈ្មោះបោះសម្លេងយ៉ាងខ្លាំងមួយរយះចុងក្រោយនេះ បណ្ដាលឱ្យមានការសង្ស័យថា មេឈ្មួញរូបនេះជាអ្នកកាន់កញ្ចប់ថវិការយកទៅសែនព្រេន ចែកប្រយោជន៍ឱ្យសមត្ថកិច្ចជំនាញនិងអាជ្ញាធរគ្រប់ស្ថាប័នជាប្រពន្ធ័ទើបការកាប់បំផ្លាញព្រៃឈើនិងរកសុីឈើដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រកបាតាងនិងច្រកអន្តរជាតិទ្វេភាគីអូរយ៉ាដាវបានដោយរលូនមិនមានការរំខានបែបនេះ។

បច្ចុប្បន្ននេះមេឈ្មួញឈ្មោះគឹម នីហៅនីកាចាញម្នាក់នេះបានសម្រុកដឹកឈើបន្ថែមទៀត ដោយមេឈ្មួញរូបនេះនិងពក្ខពួកបានដើរបំផុសដឹកនាំប្រជាពលរដ្ឋរាប់សិបនាក់ដៃកាន់រណាយន្ត ចូលទៅក្នងព្រៃសហគមន៍ក្នុងស្រុកអណ្ដូងមាសកាត់ឈើហុបធំៗហើយយកគ្រឿងចក្រនិងរថយន្ដតូចធំជាច្រើនគ្រឿងចូលក្នុងព្រៃធ្វើការដឹកជញ្ពូនឈើចេញមកក្រៅហើយធ្វើការដឹកជញ្ជូនបន្តយកទៅលក់នៅប្រទេសវៀតណាមតាមច្រកបាតាងនិងច្រកអន្តរជាតិអូរយ៉ាដាវបានដោយសេរីគ្មានការរំខានម្ដងណាឡើយ។ ប្រភពដដែលបន្តឱ្យដឹងបន្ថែមទៀតថា មេឈ្មួញឈ្មោះគឹម នី(ហៅនីកាចាញ)ម្នាក់នេះក៍ធ្លាប់បានជួលកម្មករសម្រុកលួចកាប់ឈើនៅក្បរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤និង១៥ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាសយ៉ាងគក្រឹកគគ្រេងបន្ថែមទៀត នៅតែមិនរំខានដល់មន្ត្រីជំនាញនិងអាជ្ញាធរឡើយ ដោយគេមើលឃើញសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ដដែល គេាង្ង័យថា រក្សាភាពស្ងៀមស្ងាត់រង់ចាំប្រយោជន៍ប៉ុណ្ណោះ។

ព័ត៌មានខាងលើនេះជាការលើកឡើងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនិងមន្ត្រីអង្គការអភិរក្សការពារធនធានធម្មជាតិក្នុងស្រុកអណ្ដូងមាសផ្ដល់ឱ្យសារព័ត៌មានយើងផ្សព្វផ្សាយប៉ុន្តែមហាជនចាំមើលថា តើខាងអាជ្ញាធរនិងសមត្តកិច្ចពាក់ពន្ធ័ខេត្តរតនគីរីមានចំណាត់ការយ៉ាងណា? ហើយចាំមើលថា តើលោកអី ចំរើនប្រធានច្រកអន្តរជាតិទ្វេភាគីអូរយ៉ាដាវគិតយ៉ាងណាដែរ?បើកច្រកឲ្យបទល្មើសចេញបន្ថែមទៀតឬមួយធ្វើការបង្ក្រាប?។

តើប្រសាសន៍និងអភិក្រមទាំង៥របស់សម្ដេចតេជោហ៊ុន សែន មានប្រសិទ្ធិភាពទៅលើអាជ្ញាធរនិងសមត្តកិច្ចពាក់ពន្ធ័គ្រប់ស្ថាបន័នៅក្នុងខេត្តរតន:គីរីបានដែរឬទេ? ហើយខាងអាជ្ញាធរនិងសមត្តកិច្ចពាក់ពន្ធ័ខាងលើគោរពបទបញ្ជានិងប្រសាសន៍របស់សម្ដេចដែរឬទេ?។ …គេហទំព័រ…ក្រាំងមាស….រស្មីព័ត៌មាន…លើកយកព័ត៌មានខាងលើនេះមកផ្សព្វផ្សាយ គឺគ្មានគោលបំណងអ្វីក្រៅពីចូលរួមនិងសុំនូមពរឱ្យសមត្ថកិច្ចនិងអាជ្ញាធរគ្រប់ស្ថាប័ន ជួយរិតបណ្តឹងផ្នែកផ្លូវច្បាប់ផ្ដន្ទាទោសមេឧក្រិដកម្មព្រៃឈើឱ្យរៀងចាលនិងចូលរួមការពារធនធានធម្មជាតិឱ្យនៅគង់វង្សយូអង្វែង។

សារព័ត៌មានយើងស្វាគមន៍រាល់សាមុីពាក់ពន្ធ័អញ្ជើញមកធ្វើការបកស្រាយរាល់ម៉ោងធ្វើការជានិច្ចដើម្បីឆ្លុះបញ្ចាំងប្រភពគ្រប់ភាគីឱ្យមហាជនយកទៅវិនិច្ឆ័យ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។

Leave a Reply

Your email address will not be published. Required fields are marked *