ជំនួញឈើ​ប្រណិតឆ្លងដែនខុសច្បាប់ ទៅប្រទេស​វៀតណាមកក្រើកតាមដងផ្លូវច្រកដាក់ដាំ​បែរជា អាជ្ញាធរ​និង​មន្ត្រីជំនាញរួមទាំងសមត្ថកិច្ច​ពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ ផ្គើនទៅហ្នឹងអនុក្រមទី៥របស់សម្ដេចតេជោហ៊ុន សែន(មានវីដេអូ)

មណ្ឌលគិរី ៖ ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជា ពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនដែលស្រលាញ់ធនធានធម្មជាតិព្រៃឈើបានឲ្យគេហទំព័រ (រស្មីព័ត៌មាន)ដឹងថា ក្នុងរយៈដើមខែមិថុនាឆ្នាំ​២០១៩នេះ មានក្រុមឈ្មួញឈើប្រណិតបានបញ្ចេញរថយន្ដប្រភេទទំនើបភាកច្រើនរថយន្ដប្រភេទសាំយ៉ុងដឹកឈើពេញៗរាប់សឹបគ្រឿងបានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​​យ៉ាង​
ពេញបន្ទុកនៅច្រកដាក់ដាំ បានដោយរលូនរយះពេលប្រម៉ាណ១០ថ្ងៃកន្លងមកនេះដោយពុំឃើញវត្តមានមន្ត្រីជំនាញ ឬ​សមត្ថ កិច្ច​ប្រចាំ​ច្រក​នេះ​ចាត់វិធាន​ការ​ទប់ស្កាត់ និង​បង្ក្រាប​នោះឡើយ​។

ប្រភពដដែលបាន​ឲ្យដឹងបន្ថែមទៀតថា ក្បួន​រថយន្ត​ដឹក​ឈើប្រណិត របស់​មេ​ឈ្មួញ​ឈើដុះស្លែដែលគេស្គាល់ឈ្មោះម៉ាប់ ហៅ ក្របី ជា​ទូទៅ​គឺ​តែងតែធ្វើ​សកម្មភាព​លួច​ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅពេល​យប់​តាមច្រកដាក់ដាំយ៉ាងកក្រើកនិងអនាធិបតេយ្យ។

ក្នុង​នោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌលគិរី នៅសម្ងំស្ងៀមរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពឡើយ​។​

ទោះបីជា​សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋសភិបាលកម្ពុជា បាន​ដាក់ចេញនូវបទបញ្ជានិងព្រមាន​ចំពោះសកម្មភាពបទល្មើសព្រៃ ឈើយ៉ាងណាក៏ដោយ ក៏​ឈ្មោះ ម៉ាប់ម្នាក់នេះ នៅតែផ្គើនល្បីល្បាញពេញខេត្តមណ្ឌលគីរី ក្នុង​នោះសកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​ប្រឆាំង​នឹង​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុ​ន សែន ដោយ​ខណៈ​ពេល​នេះ កំពុងដឹកជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ ក្នុងខេត្តមណ្ឌលគិរី ដែលមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ជារៀងរាល់យប់ តាមរថយន្តសាំយ៉ុងរាប់សឹបគ្រឿងដោយគ្មាន​ស្ថាប័ន​សម្ថ​កិច្ច​ណា​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ឡើយ​ទង្វើបែបនេះមហាជនបានដាក់ការសង្ស័យ ក្រុមឈ្មួញឈើឆ្លងដែននិងសមត្ថកិច្ចគ្រប់ស្ថាប័នក្នុងខេត្តមួយនេះជាបក្ខពួកតែមួយ មហាជនក៏មានចម្ងល់ផងដែរ ទៅលើលោកលោកស្វាយ សំអៀង ដែលជាចៅហ្វាយខេត្តហេតុអីមិនព្រមបញ្ចេញកម្លាំងទៅបង្ក្រាបមហាជនសង្ស័យ ប្រហែលទទួលប្រយោជន៍សើមមាត់សើមករដែរហើយ ទើបមិនខ្លាចអនុក្រមទី៥របស់សម្ដេច តេជោ ហ៊ុន សែនបែបនេះ។​

​ប្រភព​មួយចំនួនចេញពីម្ចាស់រថយន្ដដឹកឈើនោះបានបង្ហើបឱ្យ រស្មីព័ត៌មានយើងដឹងបន្ថែមថា ពួកគេដឹកឈើចេញពីខេត្តមណ្ឌគីរីតាមច្រកដាក់ដាំទៅលក់នៅប្រទេសវៀតណាមបានដោយរលូនបែបនេះ គឺមានឈ្មោះ ម៉ាប់ ជាមេការ ប្រមូលថវិការយកទៅរត់ការជាមួយស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ធ្វើ​ការដោះ​ស្រាយ​គ្នា​ស្ងាត់ៗ​ស៊ី​តាម​ជំនាញ ដើម្បីសម្រួលឲ្យសកម្មភាពជំនួញឈើឆ្លងដែនខុសច្បាប់នេះឲ្យដំណើរការយ៉ាងរលូន។

មជ្ឈដ្ឋានប្រជាពលរដ្ឋដែលស្រលាញ់ធនធានធម្មជាតិព្រៃឈើ បានសំណូមពរដល់លោកស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត មណ្ឌល​គី​រី មាន​វិធានការ​ឲ្យបាន​ឆាប់​កាន់តែ​ប្រសើរ ពីព្រោះ​ចៀសវាង​ការរិះគន់​ពី​មហាជន និងអង្គការសង្គម​ស៊ីវិល ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្ត មណ្ឌលគិរី​នេះ តែម្តង ។​

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ អង្គភាព គេហទំព័រ រស្មីព័ត៌មាន យើងមិនអាចសុំការបកស្រាយណាមួយពី​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី បាននៅឡើយទេនៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៩នេះ។

គេហទំព័រ រស្មីព័ត៌មានយើងស្វាគមន៍រាល់សាមុីពាក់ពន្ធ័មកបកស្រាយរាល់ម៉ោងធ្វើការនៅការិយាល័យ រស្មីព័ត៌មានជានិច្ចដើម្បីបញ្ជាក់ប្រភពពិតគ្រប់ជ្រុងជ្រោងស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *