លោកហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគីរី ធ្វើឲ្យបាត់បង់ថវិការរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់….?មាន(វីដេអូ)



មណ្ឌលគីរី៖ ថ្មីៗ​នេះ​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេរភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ក្រោមការគករប់គ្រងរបស់ លោក ហ៊ុយ សុជាតិ ប្រចាំ​ច្រក​នេះ​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​។ ផ្ទុយទៅវិញ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វេភាគី​ដាក់​ដាំ បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផល ប្រយោជន៍ តាមការកំណត់របស់គេ។

មជ្ឈដ្ឋានទូទៅបានលើកឡើងថា បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ខណៈប្រភពអះអាងថាលោក ហ៊ុយ សុជាតិ មេ​គយ ខេត្តមណ្ឌល គិរី កំពុង​ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តដោយគាបសង្កត់អាតូចៗ ប្រមូលអាធំៗ ឈ្មួញដឹក នាំទំនិញ​ធំៗ​ចូល​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ឬ​ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ គឺ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ។ ការរៀបដំឲ្យក្រុមឈ្មួញធំៗបង់ពន្ធចូលរដ្ឋចំនួនតិចតួចប្រមាណ៣៥​ទៅ​៤០​ភាគរយនោះត្រូវបានប្រភពទម្លាយថាមានការត្រូវគ្នាជាមួយឈ្មួញធំៗទាំងនោះប្រមូលលុយក្រោមតុយ៉ាងសន្ធឹកសន្ធាប់។

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី មួយ ចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ច្រក​ទ្វេរ ភាគី​ដាក់​ដាំ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ គឺជា​ប្រភព​ចំណូល​ដ៏​ធំនិងសំខាន់​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​ឲ្យ​ដឹងថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាង ច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្ត មណ្ឌលគិរី ទើប​លោក ហ៊ុយ សុជាតិ ខំប្រឹង​ស្រង់ដើម​​យ៉ាង​តក់ក្រហល់​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធនៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ មានដូចជា​គ្រឿងសំណង់ គ្រឿងទេស ទំនិញ​ចាប់ហួយ គ្រឿង​ឧ​បរ​ភោគ​បរិភោគ ភេសជ្ជៈ គ្រឿង​កំប៉ុង និង​បន្លែ​ផ្លែឈើ​ជាដើម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេសវៀតណាមដឹកជញ្ជូន​តាម​រថយន្ត​ធំៗ គឺ​តម្រង់​ចូលទៅក្នុង​ឃ្លាំង​ស្តុក​ទំនិញ​នៅ​ទី​រួម​ខេត្តមណ្ឌលគិរី ហើយ​មិនឃើញ​មន្ត្រី​គយ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ទន្ទឹមនឹងនេះ​ប្រភពបានបង្ហើបឲ្យ ដឹងទៀតថា​នៅក្នុង​ខេត្តមណ្ឌលគិរី ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​វៀតណាមនិង​បើកបរ​ដោយ​ជនជាតិ​វៀតណាមដឹកទំនិញ​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​រលូន​។

មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ពាក់​ស្លាក​លេខ​វៀតណាមដឹកទំនិញ​ពេញប្រៀប​ដែល​គេ​សង្ស័យថា​ជា​គ្រឿងសំណង់ បាន​ឆ្លងដែន​ពី​ទឹកដី​វៀតណាមចូល​ទឹកដី​ខ្មែរ​ដោយ​មិន​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ​ត្រួត​ពិនិត្យមើល​ប្រភេទ​ទំនិញ​នោះឡើយ​។

ប្រភពដដែលបានឲ្យដឹងទៀត​ជា​ញឹកញាប់​គេ​ឃើញ​រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​ពេញបើកបរ​ចូលទៅក្នុង​ឃ្លាំង​មួយកន្លែង​មាន​យីហោ​ដេប៉ូ​ឆៃលី នៅក្នុង​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ប្រភពបាន​ឲ្យ​ដឹងថា ដេប៉ូ​ឆៃលី គឺជា​ឃ្លាំង​ស្តុក​ទំនិញ​ប្រភេទ​គ្រឿងសំណង់​នាំចូល​ពី​ប្រទេសវៀតណាមតាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ហើយ​ភាគច្រើន​នៃ​ទំនិញ​នាំចូល​របស់​ដេប៉ូ​នេះ​ត្រូវបាន​គេ​ដឹងថា​គេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ឡើយ។

មជ្ឈដ្ឋានទូទៅបានលើកឡើងថា ករណីនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គ នាយកនៃអគ្គនាយកដ្ឋានគយ ហាក់រក្សាភាពស្ងៀមស្ងាត់ មិន​ទាន់ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហ៊ុយ សុជាតិ នៅឡើយ​ទេ​។​

ករណីខាងលើនេះ អង្គភាពសារព័ត៌មាន រស្មីព័ត៌មានយើងមិនទាន់អាចសុំការបកស្រាយណាមួយពី លោកហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគីរី បាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង។

Leave a Reply

Your email address will not be published. Required fields are marked *