មេឈ្មួញឈើឈ្មោះណុប ឌី បន្តរក្សាភាពល្បីល្បាញខ្លាំងលើសគេ ខាងបំផ្លាញព្រៃឈើ ក្នុងតំបន់អូរត្រាវ ខេត្តពោធិ៍សាត់ ចូលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺទៅលក់នៅប្រទេសវៀតណាមបានដោយសេរីគ្មានអ្នកបង្ក្រាប



(កំពង់ស្ពឺ)៖ មេឈ្មួញឈើឈ្មោះណុប ឌី (ហៅ ឆើត)នៅបន្តកាន់ដំណែងខ្ពស់និងល្បីលើសគេខាងកាប់បំផ្លាញនៅខេត្តកំពង់ស្ពឺនិងខេត្តពោធ៌សាត់ ខណះមេឈ្មួញធំៗមួយចំនួនប្រចាំស្រុកឱរ៉ាល់ដូចជាឈ្មោះ ជឿង ថេង ឈ្មោះ សុី ស និងឈ្មោះ ស្នា មានវាសនាមិនល្អមានខ្លះចូលគុកនិងមានខ្លះទៀតជាប់បណ្ដឹងនៅតុលាការ គឺផ្ទុយស្រឡះពីមេឈ្មួញណុប ឌី បំផ្លាញឈើអស់នៅខេត្តកំពង់ស្ពឺ និងហក់ចូលរកស៊ីឈើនៅខេត្តពោធ៌សាត់បន្ដទៀតបានដោយរលូនផងដែរ។យោងតាមប្រភពពីតំបន់អូរត្រាវបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា បច្ចុប្បន្ននេះ បុគ្គលណុប ឌីម្នាក់នេះកំពង់តែធ្វើសកម្មភាព ដឹកឈើចេញពីតំបន់អូរត្រាវខេត្តពោធិ៍សាត់ ចូលខេត្តកំពង់ស្ពឺតាមស្រុកឱរ៉ាល់និង ដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមយ៉ាងកក្រើក ខណៈសកម្មភាពដឹកជញ្ជូនឈើរបស់ ណុប ឌី (ហៅឆើត) យ៉ាងកក្រើកបែបនេះត្រូវបានគេអះអាងថាគ្មានអាជ្ញាធរ និងសមត្ថកិច្ច ជំនាញពាក់ព័ន្ធចាត់វិធានការណ៍បង្ក្រាបឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពឡើយ ។

សកម្មភាពដឹកឈើខុសច្បាប់យ៉ាងគឃ្លើនបែបនេះ ត្រូវបានប្រភពបង្ហើបឲ្យដឹងថា បានមេឈ្មួញ ណុប ឌី (ហៅឆើត) នេះបានរត់ការបងលុយឲ្យសមត្ថកិច្ចពាក់ព័ន្ធដូចជា លោក ខន សុខុន នាយដែនជម្រកកំពង់ស្ពឺ និងលោក លីម សុខាប (ហៅទន់)ប្រធានស្នាក់ការរងភ្នំតូច ក្នុងនោះប្រភពបង្ហើបឱ្យដឹងបន្ថែមថា មានលោកប៉ូលីសម្នាក់នៅខេត្តកំពង់ស្ពឺមានឋានះជាស្នងការរងជាខ្នងបង្អែកបន្ថែមទៀតផងដែរ ។ ដោយឡែកខាងទឹកដីនៃខេត្តពោធិ៍សាត់វិញនោះ ត្រូវបានប្រភបបង្ហើបឲ្យដឹងថាគឺបង់ឲ្យ លោក អេង រស្មី អនុប្រធានមន្ទីរខេត្តពោធិ៍សាត់ ទទួលបន្ទុកដែនជម្រក ក្នុងនោះលោកប៉ាន់ មរកតប្រធានមន្ទីបរិស្ថានខេត្តពោធ៌សាត់រក្សាភាពស្ងៀមស្ងាត់មិនទំលាក់កម្លាំងចុះមកទប់ស្កាត់និងបង្ក្រាបឡើយ ដោយគេសង្កេតឃើញវត្តិមាន លោក ឈិត ឆិត ហៅ បឺត មេស្នាក់ការដែនជំរកការពារសត្វភ្នំឱរ៉ាល់ខេត្តពោធ៌សាត់មិនទប់ស្កាត់ ប្រភពសង្ស័យជាអ្នកបើកដៃកាប់និងដឹកជញ្ជូនឈើដោយរលូនគ្មានការបង្ក្រាប។​

ប្រជាពលរដ្ឋអះអាងថា ឈ្មោះណុប ឌី (ហៅ ឆើត) បានធ្វើសកម្មភាព ដឹកឈើស្ទើរតែជារៀងរាល់យប់ៗ ដោយប្រើបក្ខពួករបស់ខ្លួនដឹកឈើចេញពីចំណុចអូរត្រាវ ស្រែកិន ចេញតាមរយៈរថយន្ដបង្កង់ គោយន្តកែឆ្នៃរ រួចបន្តដាក់ចូលឡានឃ្លុប និងឡានយីឌុបដឹកឆ្ពោះទៅខេត្តតាកែវដើម្បីលក់បន្តចេញទៅលក់ប្រទេសវៀតណាមយ៉ាងកក្រើកតាមដងផ្លូវ។

យោងប្រភពពីមន្ត្រីបរិស្ថានក្នុងខេត្តកំពង់ស្ពឺលួចខ្សិបបង្ហើបក្នុងលក្ខខណ្ឌមិនចេញឈ្មោះបានឲ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធតូចតាចមិនហ៊ានជាមួយឈ្មួញម្នាក់ឈ្មោះណុប ឌី(ហៅឆើត) នេះទេ ព្រោះគាត់បានទាក់ទងនិងបានបង់លុយឲ្យមេៗរួចអស់ហើយ ដោយមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនជួយសម្រួល ដល់សកម្មភាពដឹកជញ្ជូនឈើខាងលើ មិនតែប៉ុណ្ណោះប្រភពមួយផ្សេងទៀតបានបង្ហើយអោយដឹងថា សកម្មភាពដឹកជញ្ជូនឈើរបស់ លោក ណុប ឌី (ហៅឆើត) មិនត្រឹមតែត្រូវរ៉ូវជាមួយសមត្ថកិច្ចនិងជំនាញបាក់ព័ន្ធប៉ុណ្ណោះទេ ថែមទាំងមានការជួយសម្រួលសហការ បើកបារ៉ាស់ឲ្យឡានចូលជ្រក និងឆ្លងកាត់ ពីក្រុមហ៊ុន អេច អិល អេច ដែលទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋដាំដំឡូងផងដែរ។​

ពាក់ព័ន្ធប្រភពខាងលើនេះអង្គភាព សារព័ត៌មានយើង មិនអាចសុំការបកស្រាយណាមួយពីសាម៉ីពាក់ព័ន្ធ បាននៅឡើយទេនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៩នេះដោយគ្មានលេខទូរសព្ទ័សម្រាប់ទំនាក់ទំនង។

មជ្ឈដ្ឋានប្រជាពលរដ្ឋដែលស្រលាញ់ធនធានធម្មជាតិព្រៃឈើស្នើសុំឯកឧត្ដម អភិបាលខេត្តសាម៉ីទាំងពីរគឺ ចាត់វិធានការទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពដើម្បីកុំអោយមហាជនយល់ច្រឡំ ។

សូមរំលឹកថា៖ ពាក់ព័ន្ធនិងសកម្មភាពជំនួញ ឈើខុសច្បាប់របស់ លោក ណុប ឌី (ហៅឆើត) ក្នុងខេត្តពោធិ៍សាត់ ត្រូវកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស សហការកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ បានចុះឡោមព័ទនិងបង្ក្រាបចាប់ឃ្លាំងស្តុបឈើ មួយកន្លែងនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលគេស្គាល់ម្ចាស់ឈ្មោះ ណុប ឌី ។​

ការលើកឡើងពីប្រភពព័ត៌មានខាងលើមកធ្វើការចុះផ្សាយនេះ អង្គភាព គេហទំព័រ រស្មីព័ត៌មាន គ្មានបំនងអ្វីក្រៅពីជាសារមួយជូនដល់អាជ្ញាធរខេត្តទាំងពីរមានវិធានការទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលាប្រសិនស៊ើបអង្កេតរកឃើញការពិតដូចប្រភពរាយការណ៍ខាងលើ និងចូលរួមថែរក្សាការពារព្រៃឈើអោយបានគង់វង្សនិងប្រើប្រាស់ឱ្យចំគោលដៅ។

Leave a Reply

Your email address will not be published. Required fields are marked *