ឯកឧត្តម អម សភា អញ្ជើញជួបសំណេះសំណាលចែកអំណោយជូនភ្នាក់ងារសារព័ត៌មានចំនួន ១៦ នាក់ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តតំណាង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកបអ៊ុន សុផល សុផល នាយករដ្ឋបាលសាលាខេត្ត និង លោក គង់ សុវណ្ណអស្ចារ្ស នាយករងរដ្ឋបាលរងសាលាខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយនូវ ស្បៀ ងអាហារ ភេសជ្ជៈ និង ថវិកាមួយ ចំនួន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដល់ភ្នាក់ងារសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំងចំនួន១៦រូប នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ។

នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានថ្លែងថាៈ បានថ្លែងនូវការកោតសរសើរដល់ភ្នាក់ងាសារព័ត៌មានទាំងអស់
ក្នុងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានសហការជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពទាំងអស់ជុំវិញខេត្ត និង អាជ្ញាធរគ្រប់មូលដ្ឋានក្នុងការផ្សព្វផ្សាយព័ត៌មានទូទៅស្ដីពីការអភិវឌ្ឍលើគ្រប់វិស័យ របស់ខេត្តកំពង់ឆ្នាំង ជាពិសេសគ្រប់សកម្មភាពនៃការប្រយុទ្ធប្រឆាំងនិងវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់សូមសហការក្នុងការចុះយកព័ត៌មាន ផ្តល់ព័ត៌មាននិងផ្សព្វផ្សាយព័ត៌មាន ឲ្យបានត្រឹមត្រូវស្របតាមក្រម
សីលធម៌ វិជ្ជាជីវៈ និងច្បាប់ស្តីអំពីរបបសារព័ត៌មានដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត រាជរដ្ឋាភិបាលក្នុងការកសាង
និងអភិវឌ្ឍសង្គមជាតិកម្ពុជា ឲ្យមានសុខសន្តិភាពនិងកាន់តែទទួលបានសនិទ្ធផលថ្មីៗមន្ថែមទៀត ។

តំណាងអោយភ្នាក់ងារសារព័ត៌មានទាំង១៦រូបបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ស៊ុន សុវណ្ពារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និង លោកជំទាវ ឯកឧត្តម អម សុភា អភិបាលរងខេត្តនិងលោកជំទាវព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្ដល់អំណោយខាងលើនេះដល់ភ្នាក់ងារសារព័ត៌មាន ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារ ចូលរួមក្នុងពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ ។ អ្នករសារព័ត៌មានទាំង១៦រូបបានគោរពជូនពរដល់ ឯកឧត្តម អភិបាល អភិបាលរង ខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមគ្រួសារឯកឧត្តម លោកជំទាវ សូមមានសុខភាពល្អជន្មាយុយឺនយូរនិងទទួលបានជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹក នាំខេត្តកំពង់ឆ្នាំង អោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *