រលាយហើយ!! ព្រៃលិចទឹកតំបន់ដែននេសាទខេត្តកំពង់ឆ្នាំងខណះក្រុមឈ្មួញទន្ទានដីព្រៃយកធ្វើកម្មសិទ្ធនិងមន្ត្រីជំនាញសង្ស័យជាបក្សពួកតែ១

កំពង់ឆ្នាំង៖ដីតំបន់ដែននេសាទរាប់រយហិកតាកំពុងប្រឈមមុខនិងរលាយហិនហោចក្រោមល្បិចដេកដួលរមួលផ្សំគ្រេចរបស់ឈ្មួញ និងមន្ត្រីខិលខូច ជ្រកក្រោមលេសតំបន់អភិវឌ្ឍន៍ចុងកោះដែលត្រូវនានរដ្ឋាភិបាលចេញអនុ បយោគលើដីជាង១៧ហិកតាប៉ុណ្ណោះ ដើម្បីសាងសង់ផ្សារនិងបម្លាស់ទីប្រជាពលរដ្ឋតាមមាត់ទន្លេឡើងគោកដើម្បីកែសោភ័ណ្ឌភាពមាត់ទន្លេខេត្តកំពង់ឆ្នាំង។ បើយើងធ្វើដំណើរទៅកាន់តំបន់ចុងកោះគេសង្កេតឃើញរថយន្តដឹកដីជាច្រើនគ្រឿងធ្វើសកម្មភាពដឹកដីខ្វាត់ខ្វែងចាក់លុបដីបឹង និងដីព្រៃលិចទឹកក្នុងដែននេសាទដើម្បីបម្រើអោយក្រុមឈ្មួញរៀបគម្រោងពុះដីឡូតិ៍លក់យ៉ាងរលូន ខណៈតំបន់នោះមិនទាន់មានអនុបយោគណាមួយស្របច្បាប់នៅឡើយ។ យោងតាមសេចក្តីរាយការណ៍បានអោយដឹងថាដីបឹងសម្រែក និងដិតំបន់ព្រៃលិចទឹកមួយចំនួនទៀតដេលស្ថិតនៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងរងនូវការទន្រ្ទានជីកយកអាចម៍យ៉ាងអាណាធិបតេយ្យផ្ទុយពីច្បាប់ស្តីពីរដ្ឋបាលជលផល ស្របពេលគេសង្កេតឃើញមន្ត្រីជំនាញនិងអាជ្ញាធរខេត្ត្តកំពង់ឆ្នាំងរក្សាភាពស្ងៀមស្ងាត់ដែលគេដាក់ការសង្ស័យថាកំពុងតែត្រូវរ៉ូវគ្នាជាប្រព័ន្ធតាមរបៀបអាជ័យធ្លាក់ទឹកហៃអើៗ ។ ករណីខាងលើនេះ លោក ងិន ហ៊ុន ប្រធាន…

Read More

សមត្ថកិច្ចចំរុះរបស់អាជ្ញាធរឃុំឆ្នុកទ្រូដឹកនាំដោយមេឃុំ លោកសាំង គឹម ស៊នបង្ក្រាបបានត្រាក់ទ័រមួយគ្រឿងដែលកំពង់ធ្វើសកម្មភាពឈូសឆាយ ទន្ទ្រាន​​​ដីព្រៃលិចទឹកក្នុងតំបន់២និងតំបន់៣ ធ្វើកម្មសិទ្ធិ ជ្រកក្រោមលេសទិញពីប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ អាជ្ញាធរឃុំឆ្នុកទ្រូ ដឹកនាំ ដោយ លោកសាំង គឹម ស៊ន និងលោកឈឹម បាន នាយសង្កាត់រដ្ឋបាលជលផលឃុំឆ្នុកទ្រូ សហការជាមួយ​កម្លាំង​កងរាជអាវុធហត្ថស្នាក់ការB04និងកម្លាំងប្រជាការពារភូមិ .ឃុំ ឆ្នុកទ្រូ មានគ្នាសរុបចំនួន១២នាក់ មធ្យោបាយធ្វើដំណើរដោយម៉ូតូចំនួន៦គ្រឿង បានចុះល្បាតនិងត្រួត​​ពិនិត្យព្រៃលិចទឹកក្នុងតំបន់៣ បានទប់ស្កាត់ការឈូសឆាយទន្ត្រាន ដី​ព្រៃលិចទឹកជាច្រើនហិចតាដែលក្រុមឈ្មួញយកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួននៅចំណុចខាងកើតផ្លូវចូលវត្តយុគន្ធ ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ…

Read More

ហេតុអ្វី !! បានជាបទល្មើសនេសាទក្នុងខេត្តពោធិសាត់មានកំណើនកើនឡើងយ៉ាងខ្លាំងបែបនេះ? ឬប្រភពបែកធ្លាយក្រដាសមួយសន្លឹកដែលរាយនាមឈ្មោះមន្ត្រីពាក់ព័ន្ធថាយកលុយពីបទល្មើសនោះជាការពិត?

ហេតុអ្វី !! បានជាបទល្មើសនេសាទក្នុងខេត្តពោធិសាត់មានកំណើនកើនឡើងយ៉ាងខ្លាំងបែបនេះ? ឬប្រភពបែកធ្លាយក្រដាសមួយសន្លឹកដែលរាយនាមឈ្មោះមន្ត្រីពាក់ព័ន្ធថាយកលុយពីបទល្មើសនោះជាការពិត? ពោធិសាត់៖ ប្រភពពីប្រជាពលរដ្ឋជាអ្នកនេសាទក្នុងបឹងទន្លេ សាបស្រុកចំនួន៣នៃខេត្តពោធិ៍សាត់បានរាយការណ៍ជាបន្ដបន្ទាប់បានអោយអង្គភាពសារ ព័ត៌មានគេហទំព័រ រស្មីព័ត៌មាន យើងដឹងថា ស្របពេលរដូវចូលឆ្នាំថ្មីខិតជិតមកដល់ ខាងមុខនេះគេសង្កេតឃើញក្រុមឈ្មួញឆ្លៀត ឱកាសប្រព្រឹត្តបទល្មើសនេសាទមានកំណើនកើនឡើងគួរឱ្យព្រួយបារម្មណ៌ ធនធានធម្មជាតិក្នុងបឹងទន្លេសាបគេចមិនផុតពីវិនាសហិនហោចនោះឡើយ ។ ការកើនឡើងនៃសកម្មភាពបទល្មើសនេសាទនៃស្រុកទាំងបីក្នុងខេត្តពោធិ៍សាត់កើតឡើងយ៉ាងគំហុកដោយឡែកសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់មិនមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបនោះ ទេ ធ្វើឱ្យមហាជនដាក់ការសង្ស័យថា ក្រុមជនល្មើសនិងមន្ត្រីពាក់ព័ន្ធជាបក្ខពួកតែមួយ…

Read More

ឈ្មួញគក់ជេរដីថ្លើមធំលក់ដីរដ្ឋម្តងហើយម្តងទៀតមិនចេះរៀងចាល ចុងក្រោយនេះទទួលយកលុយកក់ជាង១០ម៉ឺនដុល្លា

កំពង់ឆ្នាំង៖ ដីព្រៃបំរុងទុកអចិន្ត្រៃយ៍របស់រដ្ឋចំនួន៣៩៣ហិកតា នៅចំណុចខ្សាច់ពូន ជាប់ព្រំប្រទល់ភូមិចំនួន៣គឺភូមិក្រសាំងដុះឡើង ភូមិថ្នល់កែង និងភូមិខ្វិតទួលឃ្លាំង ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ សហគមន៌មូលដ្ឋាន ត្រូវបានក្រុមឈ្មួញគក់ជេរដីលក់តគ្នាជាបន្តបន្ទាប់ រយៈ ពេលចុងក្រោយនេះ ត្រូវបានក្រុមឈ្មួញ ដកយកស្លាកសញ្ញាបង្ហាញទីតាំងដីរដ្ឋចេញ នុងរៀបចំឯកសារ លក់ទិញ អោយឈ្មួញផ្សេងទៀតជ្រកក្រោមលេសដីទិញពីប្រជាពលរដ្ឋ ខណៈពេលចុងក្រោយនេះ…

Read More