ឈ្មួញគក់ជេរដីថ្លើមធំលក់ដីរដ្ឋម្តងហើយម្តងទៀតមិនចេះរៀងចាល ចុងក្រោយនេះទទួលយកលុយកក់ជាង១០ម៉ឺនដុល្លា

កំពង់ឆ្នាំង៖ ដីព្រៃបំរុងទុកអចិន្ត្រៃយ៍របស់រដ្ឋចំនួន៣៩៣ហិកតា នៅចំណុចខ្សាច់ពូន ជាប់ព្រំប្រទល់ភូមិចំនួន៣គឺភូមិក្រសាំងដុះឡើង ភូមិថ្នល់កែង និងភូមិខ្វិតទួលឃ្លាំង ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ សហគមន៌មូលដ្ឋាន ត្រូវបានក្រុមឈ្មួញគក់ជេរដីលក់តគ្នាជាបន្តបន្ទាប់ រយៈ ពេលចុងក្រោយនេះ ត្រូវបានក្រុមឈ្មួញ ដកយកស្លាកសញ្ញាបង្ហាញទីតាំងដីរដ្ឋចេញ នុងរៀបចំឯកសារ លក់ទិញ អោយឈ្មួញផ្សេងទៀតជ្រកក្រោមលេសដីទិញពីប្រជាពលរដ្ឋ ខណៈពេលចុងក្រោយនេះ…

Read More

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយ ដងផ្លូវជាតិលេខ៥២(មានវីដេអូ)

កំពង់ឆ្នាំង៖ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពក្នុងមូលដ្ឋានអោយបានល្អប្រសើរ ក្រោយពីមានការអនុវត្តផែនការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះទឹកមកតាំងលំនៅដ្ឋានលើគោក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ អាជ្ញាធរឃុំឆ្នុកទ្រូ ដឹកនាំដោយលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ និងមានការចូលរួមពីនគបាលប៉ុស្តិ៍រដ្ឋបាល ឃុំឆ្នុកទ្រូ និងប្រជាការពារមានកម្លាំងសរុប៨នាក់បានចុះត្រួតពិនិត្យរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយដងផ្លូវជាតិលេខ៥២ត្រង់ចំណុចទួលខ្សែលួស ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ខាងលើនេះ អាជ្ញាធរឃុំ…

Read More

លោក សាំងគឹមស៊ន មេឃុំឆ្នុកទ្រូ បានបញ្ជាក់ថា ការចុះផ្សាយត្រូវអោយមានតម្លាភាព និងសុំការបកស្រាយរាល់ប្រភពពាក់ពន្ធ័អោយបានត្រឹមត្រូវ ខណះលោកបានចាត់ទុកការចុះផ្សាយព័ត៌មានមិនពិតឬការក្លែងបន្លុំព័ត៌មានដោយគ្មានតម្លាភាពនោះ បណ្ដាលឱ្យប៉ះណាល់និងមានការរាំងស្ទះក្នុងការអភិវឌ្ឈន៍ផងដែរ(វីដេអូ)

អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យអភិសេកឆ្លងរូបសំណាកពុទ្ធិសែននាងកង្រីថ្មីនៅក្នុងក្រុងកំពង់ឆ្នាំង បួងសួងឱ្យបារមីរូបសំណាកពុទ្ធិសែននាងកង្រីថ្មីការពារប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងជួបតែសេចក្ដីសុខ

កំពង់ឆ្នាំងៈ នៅរសៀល ថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨ម្សិលមិញ នៅសួននាងកង្រីស្ថិតក្នុងក្រុងកំពង់ឆ្នាំង អាជ្ញាធរខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីបុណ្យអភិសេកឆ្លងរូបសំណាកពុទ្ធិសែននាងកង្រីថ្មីដែលទើបសាងសង់រួចថ្មីៗនេះ ។ ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តមលោកជំទាវជា អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ…

Read More